PPAP មានអ្នកទស្សនាទៅដល់១១៥លានដង ល្បីជាងគេ២០១៦
ម្ចាស់បទចម្រៀងដ៏ល្បីមួយនេះមានឈ្មោះថា Pikotaroឫ Daimaou
Kosaka (ដែលមានឈ្មោះពិតKazuhito Kosaka )ជាជនជាតិជប៉ុន
កើតនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៧៣។ ក្រៅពីច្រៀង
លោកក៏ជាអ្នកកំប្លែង ហើយលោកក៏អាចនិពន្ធបទចម្រៀង
និងសម្ដែងបានផងដែរ។
នៅខែមករា ឆ្នាំ ២០១៧ កន្លងទៅ វីដេអូចម្រៀងមួយបទនេះ ត្រូវបានគេចូលទស្សនារហូតទៅដល់ ១១០លានដង ហើយត្រូវបានគេសម្ដែងត្រាប់តាមជាច្រើន ជាពិសេសត្រូវបានគេចាត់ទុកថាជាបទ "Gangnam Style” ថ្មីនៅតាមបណ្ដាញសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយនានាទៀតផង។
គួរបញ្ជាក់ផងដែរថា បទចម្រៀងដែលមានការចូលទស្សនាក្នុង Youtube រហូតទៅដល់ ១លានដងក្នុងរយៈពេលត្រឹមមួយខែដំបូងមួយនេះ គឺទទួលបានការគាំទ្រខ្លាំង និងជាបទដែលមានប្រជាប្រិយភាពបំផុតក្នុងចំណោមសិស្សជប៉ុន។
រឿងមួយដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៦ តារាចម្រៀង Pop សញ្ជាតិកាណាដា Justin Bieber បានធ្វើការចែករំលែកវីដេអូនៅលើគណនី Twitter របស់ខ្លួន អមជាមួយឃ្លាមួយដែលបញ្ជាក់ថា បទ “PPAP” គឺជាបទដែលរូបគេចូលចិត្តទៀតផង។
បើទោះបីជាកន្លងហួសយូរទៅហើយក៏ពិតមែន តែយើងសង្កេតឃើញថា បទនេះ ក៏នៅតែមានការគាំទ្ររហូតមកដល់សព្វថ្ងៃនេះដែរ។ ក្រៅពីបទចម្រៀង PPAP តារាចម្រៀង និងកំប្លែងរូបនេះ ក៏នៅមានបទចម្រៀងល្បីៗទៀតដែរដូចជា "Neo Sunglasses, Kashite Kudasaiyo/Pikotaro, I Like OJ” ជាដើម៕
0 comments:
Post a Comment