Thursday, February 16, 2017

ថ្មីថ្មីនេះ ស្ដេចបាល់ទាត់ និងជួប ស្ដេចសំដែង កំពូល​តារា​ហូលីវូដ Angelina Jolie និង​ចាប់​ដៃ​គ្នា​ជាមួយ​តារា​បាល់ទាត់ Cristiano Ronaldo សម្ដែង​ក្នុង​រឿង​ភាគ​របស់​ប្រទេស​តួកគី​​មួយ​​មាន​ចំណងជើង​ “Hayat Köprüsü” មាន​ន័យ​ថា (ស្ពាន​នៃ​ជីវិត)។



     ថ្មីថ្មីនេះ ស្ដេចបាល់ទាត់ និងជួប ស្ដេចសំដែង កំពូល​តារា​ហូលីវូដ Angelina Jolie និង​ចាប់​ដៃ​គ្នា​          ជាមួយ​តារា​បាល់ទាត់ Cristiano Ronaldo សម្ដែង​ក្នុង​រឿង​ភាគ​របស់​ប្រទេស​តួកគី​​មួយ​​មាន​ចំណង        ជើង​ “Hayat Köprüsü” មាន​ន័យ​ថា (ស្ពាន​នៃ​ជីវិត)។

Angelina Jolie 

 Eyüp Dirlik អ្នក​ដឹក​នាំ​រឿង​បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​នេះ​​ បើក​ឡើង​ក្រោម​​ពាក្យ​ស្លោក​ថា៖ "ទាំង​អ្នក​រស់​​ និង​អ្នក​ស្លាប់ ឬ​អ្នក​មក​ និង​រស់​នៅ"។ Dirlik ក៏​បាន​បន្ថែម​ព័ត៌មាន​លម្អិត​​អំពី​តួ​សម្ដែង​ថា មាន​តារា​អន្តរជាតិ​ជា​ច្រើន​រូប​នឹង​មក​​ទីក្រុង Gaziantep ប្រទេស​តួកគី ដើម្បី​គាំទ្រ​គម្រោង​នេះ។
  Cristiano Ronaldo

អ្នក​ដឹកនាំ​រូប​នេះ​ប្រកាស​ថា ក្រុម​ការងារ​របស់​លោក​បាន​ទាក់ទង​​ជាមួយ ទីភ្នាក់ងារ​ជំនួយ​សង្គ្រោះ​អន្តរជាតិ​មួយ​ចំនួន ហើយ​ Angelina Jolie និង​ Cristiano Ronaldo​ ក៏​ស្ថិត​ក្នុង​ចំណោម​តារា​ធំ​ៗ​ដែល​ចង់​​ចូលរួម​ចំណែក​ក្នុង​គម្រោង​នេះ​ដែរ។ បើ​តាម​តួ​ឯក​​ស្រី​ក្នុង​រឿង​នេះ​​នាង Perihan Savaş  បាន​ថ្លែង​ថា រឿង​នេះ​នឹង​ថត​នៅ​ខែ មីនា​ខាង​មុខ៕ ​​​​

0 comments:

Post a Comment