ទេសភាពស្រុកស្រែ ដ៏ស្រស់ស្អាត

មានអ្នកចង់ទៅគង្វាល ក្របីជាមួយខ្ញុំអត់!

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, February 22, 2017

បច្ចេកទេសដាំដំណាំចេកឲ្យបានផលច្រើន



* ការរៀបចំដី៖
- ភ្ជួរដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួរម្តងទៀត។
* ការរៀបចំដាំ៖
- ទុកចន្លោះពីរងនីមួយៗចម្ងាយ ២ម៉ែត្រ
- ជីករណ្តៅទំហំ ៥តឹកx៥តឹកx៣ជម្រៅតឹក
- ដាក់ជីកំប៉ុស្ត៍ និងដីមមោគ ៥គីឡូក្រាមក្នុង១រណ្តៅ
- យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
- ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។
- ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។
* ការថែទាំ និងដាក់ជី៖
- ត្រូចធ្វើការស្រោចទឹកជាប្រចាំនៅពេលដែលដីនៅ
ជុំវិញគល់របស់វាស្ងួត។
- នៅពេលវាអាយុបាន ១ខែ ដាក់ជី 10-5-15 ឬ 10-0-20 ៨០-១០០ក្រាម ក្នុងមួយដើម។
- នៅពេលវាអាយុបាន ៣ខែ ដាក់ជី 10-5-15 ឬ 10-0-20 ២៥០ក្រាម ក្នុងមួយដើម។
- នៅពេលវាអាយុបាន ៥ខែ ដាក់ជី 5-15-20 ២៥០ក្រាម ក្នុងមួយដើម។
- នៅពេលវាអាយុបាន ៧ខែជាពេលដែលវាចាប់ផ្តើមមានត្រយោង ដាក់ជី 10-0-00 ៥០-១០០ក្រាម ក្នុងមួយដើម។
- ដាក់ជីកំប៉ុស្ត៍រាល់៣ខែម្តង និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ។
- ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
- រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើម
ចេកការពារការបាក់ដើមនៅពេលវាផ្លែ។
- យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
- កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែ
ដែលផ្លោសល្អអស់ហើយ។
* ការប្រមូលផល៖
- រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
- នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើង
ត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
- ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗ
ច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
- បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយ
ជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយ
ក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

សម្រាប់បងប្អូនកសិករដែលចង់ដាំត្រប់ដើម្បីបង្កើនជីវភាព #វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ

☞☞ សម្រាប់បងប្អូនកសិករដែលចង់ដាំត្រប់ដើម្បីបង្កើនជីវភាព
#វិធីដាំត្រប់វែងដើម្បីទទួលបានផលច្រើន
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
* ការជ្រើសរើសពូជ 
- ជ្រើសរើសពូជត្រប់ណាដែលទុំល្អ និងប្រភេទពូជដែលមានតម្រូវការទីផ្សារខ្ពស់
- ដាក់បណ្តុះគ្រាប់ពូជក្នុងកន្ទោងសម្រាប់យកដាំ
- បន្ទាប់មកជ្រើសរើសកូនដែលថ្លោសៗល្អមកដាំ។
* ការរៀបចំដី
- មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដើម្បីកំចាត់ស្មៅ និងឲ្យដីធូរ
- លើករងដាំ ទទឹងប្រមាណ៦តឹក កម្ពស់២តឹក បណ្តោយតាមទំហំដី
- កាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុង ជម្រៅ២តឹក ចន្លោះពីដើមនីមួយៗកន្លះម៉ែត្រ
- ដាក់ជីកំប៉ុស្ត ជីលាមកសត្វស្ងួត និងកំទេចស្លឹកឈើចូល រួចយកដីលុបរណ្តៅ។
* ការដាំដុះ
- យកកូនត្រប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានដុះ៤-៥ស្លឹក មកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម
* ការថែទាំ
- ស្រោចទឹករាល់៣ថ្ងៃម្តង បើមានភ្លៀងញឹកញាប់មិនស្រោចក៏បាន
- ជ្រុំគល់ ដកស្មៅ ការពារសត្វ និងរោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញ និងបន្ថែមជីកំប៉ុស្តរាល់២អាទិត្យម្តង
* ការប្រមូលផល
ក្រោយពីដាំបានរយះពេល១ខែកន្លះ អាចប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត






លែងពិបាករឿងចៃ កណ្តាំរោមផ្លែឈើទៀតហើយ វិធីកំចាត់ងាយៗបានផលពិតៗដោយមិនចាំបាច់ប្រើថ្នាំពុល

លែងពិបាករឿងចៃ កណ្តាំរោមផ្លែឈើទៀតហើយ
វិធីកំចាត់ងាយៗបានផលពិតៗដោយមិនចាំបាច់ប្រើថ្នាំពុល
ជួយចែលរំលែកបន្តដល់បងប្អូនកសិករយើងផង!
សូមអនុវត្តនូវវិធីខាងក្រោមនេះពិតជាមានប្រសិទ្ធភាពណាស់ ដោយមិនចាំបាច់ប្រើថ្នាំពុល!
វិធីធ្វើ៖ យកប្រេងឆា៣ស្លាបព្រាបាយ សាប៊ូម្សៅ៣ស្លាបព្រាបាយ លាយជាមួយទឺក ១០លីត្រ អាចបាញ់កំចាត់ចៃនេះបាន
ដោយមិនចាំបាច់ប្រើថ្នាំពុល បាញ់រាល់ពីរថ្ងៃម្តង។


វិធីកំចាត់ដង្កូវឌួង បំផ្លាញដើមដំណាំ សូមជួយចែករំលែកបន្តជាគំនិតល្អៗ

វិធីកំចាត់ដង្កូវឌួង បំផ្លាញដើមដំណាំ
សូមជួយចែករំលែកបន្តជាគំនិតល្អៗ
ប្រើទឹកសាប៊ូលាងចានចំនួន ៥ស្លាបព្រាបាយ លាយទឹក ២លីត្រកូរឲ្យសព្វល្អ រួចអនុវត្តន៍ដូចក្នុងរូប បន្ទាប់មកបើកឧបករណ៏ ដូចនេះឌួង និងដង្កូវចេញមកងាប់នៅលើដីតែម្តង!
ប្រភពពី៖ បេះដូង កសិករខ្មែរ







ជីវ៉ាន់ស៊ុយ ជាឱសថដ៏ពិសេស!

#ជីវ៉ាន់ស៊ុយ ជាឱសថដ៏ពិសេស! សម្រាប់អ្នកក្រលៀនខ្សោយ និងមានជាតិពុលក្នុងខ្លួន
ជួយសំអាតតម្រងនោមឲ្យមានសុខភាពល្អ និងសារធាតុពុលក្នុងខ្លួនរបស់យើង
ជួយចែកគ្នាដឹងផង!
តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតនូវសារធាតុពុលដែលមាននៅក្នុងឈាមរបស់យើងជាប្រចាំថ្ងៃ។
* វិធីធ្វើ៖
យើងត្រូវយកជីវ៉ាន់ស៊ុយមួយក្តាប់ធំលាងទឹកឲ្យស្អាត ដាក់ដាំស្ងោរជាមួយទឹក១លីត្រ រយៈពេល១០នាទី រួចយកទឹករបស់វារក្សាឲ្យត្រជាក់ និងពិសា១កែវរាល់ពេលព្រឹកមុនទទួលទានអាហារ នោះអ្នកនឹងទទួលអារម្មណ៍ថាមានភាពប្រសើរជាងមុនក្នុងរាង្គកាយរបស់អ្នក។ សាកល្បងដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា!
អត្ថបទដោយ៖ អ៊ាង សុផល្លែត




ដើមខ្មាញ់ ជាឱសថដ៏ពិសេស! ព្យាបាលរដូវមិនទៀង ខ្វះឈាមក្រហម

#ដើមខ្មាញ់ ជាឱសថដ៏ពិសេស! ព្យាបាលរដូវមិនទៀង ខ្វះឈាមក្រហម
ប្រឆាំងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន
ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង
ជួយចែកគ្នាដឹងផង!

- សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
#ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។

#ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង ប្រើជាថ្នាំរក្សាថ្លើម។
- កម្រិត និងរបៀបប្រើៈ ដើមស្ងួតប្រើកំរិត ៣ទៅ៦ក្រាមដាំផឹកក្នុងកំរិត ៤០០ទៅ៦០០មីលីលីត្រ សម្រាប់១ថ្ងៃ។
#ព្យាបាលរលាកភ្លើង និងរលាកសើរស្បែកផ្សេងៗ ដោយបុកដើមយកបិត និងលាប។
- ស្លឹកស្រស់ ឬម្សៅខ្មាញ់លាយទឹកឃ្មុំ ផឹកសំរាប់ព្យាបាលរោគខ្វះឈាមក្រហម និងបង្កើតឈាមថ្មី ឬធ្វើអោយឈាមរត់ស្រួល។
*ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
#ព្យាបាលជុះឈាម ឬក្អួតឈាម ក្តៅក្នុង ក្អកខ្មាញ់មកបុកអោយផឹក
#ថ្នាំឃាត់ឈាម បុកបិតលើស្នាមរបួស
#ព្យាបាលដំបៅក្រពះចេញឈាម បុកច្របាច់យកទឹកផឹក
#ជាថ្នាំត្រជាក់ លត់ពិសក្តៅក្នុងឈាម ដែលធ្វើអោយបែកសសៃរចេញឈាម ព្យាបាលជម្ងឺឈឺក្នុងស្បូនក្រោយសំរាលកូន ធ្លាក់ឈាមតាមស្បូន រលាកស្បូនធ្លាក់សលាយឈាម។
- ព្យាបាលថ្លើម ប្រឆាំងនឹងជម្ងឺរលាកថ្លើម និងថ្លើមក្រិន មហារីកក្រពះ និងពោះវៀនហូរឈាមលាមកខ្មៅ។ 

- ជួយកុំអោយជ្រុះសក់ និងជួយអោយដុះសក់វិញ បុកលាបសក់ស អោយទៅជាខ្មៅ ជំនួសថ្នាំលាបសក់លក់តាមផ្សារ និងជួយអោយដុះសក់យ៉ាងពូកែ។
បងប្អូនដែលបានអានអត្ថបទនេះ បើយល់ថាមានប្រយោជន៍ដល់បងប្អូនដ៍ទៃទៀត សូមជួយចំឡងនឹងចែកផ្សាយបន្តផង។ សូមផលបុណ្យចិត្តល្អរបស់បងប្អូនជួយអោយជួបតែសេចក្តីសុខ
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ខ្ទឹមក្រហម ពិតជាមានប្រយោជន៍មិនធម្មតាមែន!

#ខ្ទឹមក្រហម ពិតជាមានប្រយោជន៍មិនធម្មតាមែន!
ព្យាបាលបញ្ហាមុខ និងអុចខ្មៅ ជំងឺស្ទះតាមសរសៃឈាម
បំបាត់ផ្តាសាយ ហៀរសំបោរ ទម្លាក់ស្លេស្ម
ជួយចែកគ្នាដឹងផង!

១/ ព្យាបាលមុខកើតមុន និង ស្នាមខ្មៅ
យកខ្ទឹមក្រហម ៤-៥គ្រាប់ បកសម្បកលាងទឹកស្អាតហាន់ស្តើង ៗ ផ្តិតយកទឹកដែលចេញពី ខ្ទឹម លាប លើមុន ដែលពក ឬស្នាមខ្មៅ ឬបិទ លើតែម្តងក៏បាន មុនចូលគេង ទុកប្រមាណ២០នាទីរួចលាងចេញ ឬមានអ្នកខ្លះទុក្ខព្រឹក នឹងទទួលលទ្ធផលគួរជាទីពេញចិត្ត ជាលំដាប់។
២/ ក្នុងការបំបាត់ផ្តាសាយ និងហៀរសំបោរ
ដំខ្ទឹមក្រហម រុំស្បៃ ដាក់ជិត ដំណេក កុមារ និងដំខ្ទឹមក្រហមដែលបកសំបកលាងស្អាត
ហើយចំនួន១ក្តាប់ដាំទឹក ពុះ ៥នាទី លាយទឹក (ដោយមិនស្រង់យកខ្ទឹមចេញ ) ងូតឲ្យកុមារជារៀងរាល់ថ្ងៃ និង បានធូរស្បើយជាមិនខាន ។
តាមការស្រាវជ្រាវ កុមារ តូចដែលកើតផ្តាសាយ តឹងណែនច្រមុះ ហៀរសំបោរ ហើយព្យាបាល ដោយខ្ទឹមក្រហម បានទទួល លទ្ធផលជាទីគាប់ចិត្ត សាកល្បង មើលបើព្យាបាលនឹង ថ្នាំពេទ្យមិនធូរស្រាល ។ 

- ខ្ទឹមក្រហមអាចធ្វើឲ្យរាងកាយ កក់ក្តៅ ជំរុញឲ្យពិសារបាយបាន ,បំប៉នឈាម , បំប៉ន ការចងចាំ , បំប៉នបេះដូង , សម្រួលចលនាឈាមរត់ ,ប្រឆាំងរ៉ាឌីកាល់សេរី ការពារជំងឺមហារីកមិនឲ្យរាលដាល , បញ្ចុះ សារធាតុខ្លាញ់ក្នងឈាម , ជួយដល់អ្នកជំងឺសម្ពាធឈាមខ្ពស់ , អាការៈវិល កើតខ្យល់,ជំងឺកកស្ទះតាមសរសៃឈាម កែផ្តាសាយ , តឹងច្រមុះ , ទម្លាក់ស្លេស្ម , រំលាយអាហារ , ទម្លាក់ព្រូន , ការពារការចម្លងរោគនិងរលាក ផ្សេងៗ , បំបាត់រមាស់ ( បុក យកទឹកលាប ) ហើមជាំ , ជួយបង្អាក់ដំណើរនៃ ពពួក បាក់តេរី , ជួយកែអាការៈក្រោយ ស្រវឹងស្រា។ល។
រៀបរៀង ដោយ ផ្កាយ និស្ស័យ
ចំណាំៈ ខ្ទឹមក្រហម សម្រាប់ ប្រកបអាហារ បរិភោគ មិនមែនជាឱសថព្យាបាលជំងឺឡើយ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ពិតជាអស្ចារ្យមែន! វិធីងាយៗព្យាបាលជំងឺគ្រួសក្នុងតម្រងនោម មិនអស់ប្រាក់ឡើយ មុននឹងសម្រេចចិត្តថាវះកាត់! ជួយស៊ែរ បន្តឲ្យអ្នកឈឺបានដឹងផង

ពិតជាអស្ចារ្យមែន! វិធីងាយៗព្យាបាលជំងឺគ្រួសក្នុងតម្រងនោម
មិនអស់ប្រាក់ឡើយ មុននឹងសម្រេចចិត្តថាវះកាត់!
ជួយស៊ែរ បន្តឲ្យអ្នកឈឺបានដឹងផង

គ្រួសតម្រងនោមអាចព្យាបាលបាននូវគ្រប់ដំណាក់កាល ដោយគ្រាន់តែធ្វើដូចតទៅ៖
១. ផ្លែម្នាស់អាំងឆ្អិនច្របាច់ ពូតយកទឹក
២. ម្អមបុកច្របាច់ ពូតយកទឹក
៣. ទឹកដូងខ្ចី។
*វិធីធ្វើ៖
☞ចោះរន្ធក្នុងផ្លែរម្នាស់១ផ្លែ ប្រហែល២ថ្នាំងដៃ រួចដាក់សាច់ជូរចូលប្រហែល 0,3g (តែអ្នកខ្លះគេមិនដាក់សាច់ជូរទេ ចឹងអាចមិនដាក់ក៏បាន)
- ដាក់អាំងឲ្យឆ្អិនក្រៀមខាងក្រៅដូចក្នុងរូបថត
- ចិតសំបកចេញ រួចចិតចំណិតៗពូតយកទឹក ចែកជា២ចំណែក
- ផឹក២ដងក្នុង១ថ្ងៃពេលក្រោកពីគេងព្រឹក និងមុនគេងយប់ (ហូបក្រោយពេលញ៉ាំអាហារព្រឹក៣០នាទីបើមានជំងឺក្រពះ)។

☞ ម្អមស្រស់ ប្រហែល50g (ម្អមក៏មានសារៈសំខាន់ក្នុងការជួយកម្ចាត់ដំគ្រួសដែរ)
- ត្រូវលាងសម្អាតម្អមមួយក្តាប់ដោយទឹកអំបិលឲ្យបានស្អាតហើយបុកលាយជាមួយទឹកដូងខ្ចី១ផ្លែ រួចពូតយកទឹកផឹកដើម្បីជំនួយកម្លាំង ព្រមទាំងបើកផ្លូវកាន់តែធំងាយស្រួលឲ្យគ្រួស
ចេញ 


- ចែកវាជា៣ចំណែក រួចផឹក៣ពេលក្រោយពេល ផឹកទឹកម្នាស់រួច៣០នាទី និងក្រោយពេលបាយថ្ងៃត្រង់៣០នាទី
រយៈពេលមួយសប្តាហ៍នឹងទទួលបានផលប្រសិនបើ គ្រួសមានទំហំត្រឹម10mm។
មិនចំណាយច្រើន ងាយធ្វើ ងាយរកបាន មានប្រសិទ្ធភាព!
***ស្រ្តីមានផ្ទៃពោះហាមផឹក។
** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

បច្ចេកទេសធ្វើរងដាំដំណាំបែបនេះក៏ម្យ៉ាងដែរ អាចចិញ្ចឹមត្រីចន្លោះរងបានទៀតផង 🍀🍀🐠🐠 ជួយចែកគ្នាមើលផងជាគំនិតល្អៗ


បច្ចេកទេសធ្វើរងដាំដំណាំបែបនេះក៏ម្យ៉ាងដែរ អាចចិញ្ចឹមត្រីចន្លោះរងបានទៀតផង 

ជួយចែកគ្នាមើលផងជាគំនិតល្អៗ






រកបានហើយ សម្រាប់អ្នកដាំក្រូចច្រើនឆ្នាំហើយគ្មានផ្លែ

👉រកបានហើយ សម្រាប់អ្នកដាំក្រូចច្រើនឆ្នាំហើយគ្មានផ្លែ🌱🍋🍋
វិធីងាយៗអស់ប្រាក់តិចបំផុត 🍋 ពិតជាមានប្រសិទ្ធភាពមែន👍🍋🍋
ជួយ share ចែកគ្នាដឹងផង
ពិតជាមានប្រសិទ្ធភាពមែនក្រូចដាំជិត៥-៦ឆ្នាំផ្លែមិនលើសពី២-៣ទេ តែក្រោយពីលាយទឹកប៊ីចេងបាញ់មិនដល់មួយសប្តាហ៍ផងចេញផ្កា និងលាស់ត្រួយយ៉ាងច្រើនទៀតផង។ បងប្អូនអាចសាកល្បងជាមួយដំណាំហូបោលែផ្សេងៗផងដែរ!
របៀបធ្វើគឺ៖ លាយប៊ីចេង១ស្លាបព្រាបាយជាមួយទឹក២លីត្រ បាញ់លើដើម និងស្លឹកមួយថ្ងៃម្តង ឬពីរថ្ងៃម្តង រយៈពេលមួយអាទិត្យនឹងឃើញលទ្ធផលគាប់ចិត្ត។





ជួយចែករំលែកបន្តផង! ដំណឹងល្អចំពោះអ្នកកើតទឹកនោមផ្អែម ថ្នាំធម្មជាតិនេះអាចបញ្ចុះជាតិស្ករពីកម្រិត៤៧៧ ចុះមកត្រឹម១០០ ក្នុងរយៈពេលតែ៤អាទិត្យប៉ុណ្ណោះ

ជួយចែករំលែកបន្តផង! ដំណឹងល្អចំពោះអ្នកកើតទឹកនោមផ្អែម 
ថ្នាំធម្មជាតិនេះអាចបញ្ចុះជាតិស្ករពីកម្រិត៤៧៧ ចុះមកត្រឹម១០០
ក្នុងរយៈពេលតែ៤អាទិត្យប៉ុណ្ណោះ
- សម្រួលដោយ៖ អ៊ាង សុផល្លែត
sim 


សម្រាប់ម្ដាយខ្ញុំ ដំបូងជាតិស្ករឡើងដល់ ៤៧៧ គាត់បានញ៉ាំថ្នាំពេទ្យជាប្រចាំរាល់ថ្ងៃ និងព្យាយាមញ៉ាំគាត់ញ៉ាំម្រះក្រឡុក លាយជាមួយស្រាបៀប្លេកផែនធឺរ ព្រឹក១ផ្លែ ល្ងាច១ផ្លែ ជាលទ្ធផល ៤អាទិត្យជាតិស្ករថយចុះពីកម្រិត៤៧៧ មកត្រឹម កម្រិត១០០ ហើយគ្រូពេទ្យបានណែនាំឲ្យម្ដាយខ្ញុំឈប់ញ៉ាំថ្នាំពេទ្យទៀតផង។ ត្រូវបា្រកដថាជាម្រះដែលដាំដោយធម្មជាតិគ្មានជាតិគីមីទើបបានល្អ។ នេះជាលទ្ធផលដែលទទួលបានជាក់ស្តែងពីម្តាយក្មួយស្រី Nget Sakun ដែលគាត់បានចែករំលែក។
*វិធីជំនួយបន្ថែមសម្រាប់ការធ្វើ៖



- លាងផ្លែម្រះ១ផ្លែឲ្យស្អាត កោសយកគ្រាប់ និងផ្នែកសខាងក្នុងចេញ
- ចិតវាជាចំណិតតូចៗ (អាចច្របាច់ទឹកអំបិលលាងចេញបន្តិចបើមិនសូវចូលចិត្តល្វីង)
- យកម្រះទាំងអស់ទៅក្រឡុកនៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើដោយលាយជាមួយទឹកបន្តិចតាមចំណង់ចំណូលចិត្ត
- យកទឹកម្រះខាងលើលាយស្រាបៀកន្លះកំប៉ុង ឬតិចជាងនេះសម្រាប់ហូបឲ្យអស់១ដងពេលព្រឹក ហើយពេលល្ងាចអាចធ្វើបែបនេះជាថ្មី។
* អាចធ្វើតាមវិធីខាងលើតែអាចមិនដាក់ស្រាបៀក៏បាន ដោយច្របាច់ក្រូចដាក់បន្តិច។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ទើបតែឃើញដើមវល្លិ៍ទឹកពិតជាអស្ចារ្យមែន 😳💧💧 ចាស់ៗថាបើដើរក្នុងព្រៃអត់ទឹកហូបអាចកាត់ ដើមវល្លិ៍ទឹកមកផឹកបាន។ ជួយ share ចែគ្នាមើលស្គាល់ផង


ទើបតែឃើញដើមវល្លិ៍ទឹកពិតជាអស្ចារ្យមែន 💧💧
ចាស់ៗថាបើដើរក្នុងព្រៃអត់ទឹកហូបអាចកាត់
ដើមវល្លិ៍ទឹកមកផឹកបាន។
ជួយ share ចែគ្នាមើលស្គាល់ផង



#ក្ទម្ពទេស ជាបន្លែឱសថដ៏ពិសេស! បន្ថយជំងឺលើសឈាម បំប៉នឆ្អឹងឲ្យមាំ ទំលាក់ព្រូន

#ក្ទម្ពទេស ជាបន្លែឱសថដ៏ពិសេស!
បន្ថយជំងឺលើសឈាម បំប៉នឆ្អឹងឲ្យមាំ ទំលាក់ព្រូន
បំប៉នក្រលៀន និងថ្លើម ការពារពីជំងឺមហារីក
ចែករំលែកបន្តជាចំណេះដឹង!


ក្ទម្ពទេស មានគុណប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការពារនិងថែរក្សាជំងឺជាច្រើនប្រភេទ ដូចជា
ក្នុងត្រួយកន្ធំថេតបរិបូណ៌ដោយ Carbohydrate , Proteine , Fibers , Calcium , Vit A , Vit B1 B2 B3 , Vit C , ជាតិដែក
- ជាថ្នាំអាយុវែង (ឬស ,គ្រាប់ចាស់ )
- បំប៉នឆ្អឹង (ត្រួយ ផ្លែខ្ចី គ្រាប់ )
- ជួយជំងឺលើសឈាម ទម្លាក់ សម្ពាធឈាមមិនឲ្យខ្ពស់ (ត្រួយ )
- បំប៉ននិងរក្សាភ្នែក
- បំប៉នបេះដូង ( ត្រួយ )
- ជួយបញ្ចុះជាតិស្ករក្នងឈាម ដែលមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម
- ជួយឲ្យគេងលក់ស្រួល ( គ្រាប់ចាស់ )
- ជួយចំរើនអាហារ ( ផ្លែខ្ចី ត្រួយ )
- ក្តៅក្នង ( ត្រួយ ផ្លែខ្ចី )
-រាគមួល , ទម្លាក់ព្រូន ( គ្រាប់ )
- បំប៉នក្រលៀន និង ថ្លើម
- ការពារ ជំងឺមហារីក .... ។ល។
អត្ថបទដោយ ផ្កាយ និស្ស័យ The Memories
ចំណាំ ៖ កន្ធំថេត ជា បន្លែអន្លក់សម្រាប់បរិភោគ ជាអាហារ មិនមែនជាឱសដសម្រាប់ព្យាបាលជំងឺឡើយ។






ពិតជាពូកែណាស់ ប្រកបដោយការច្នៃប្រឌិតសរសើរៗៗ👍👌👌 អ្នកគ្រូបង្រៀនសិស្សគថ្លង់សកម្មភាពល្អរៀនពូកែ នៅសាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មី។ ប្រភពពីអ្នកគ្រូ Sreng Vanny
សូមជួយចែករំលែកបន្តជាការលើកទឹកចិត្តដល់ពួកគាត់ផង🙏🙏🙏

#បច្ចេកទេសផលិតកូនមាន់ស្រុក 🐓🐥🐣🐤 $$$


#បច្ចេកទេសផលិតកូនមាន់ស្រុក 
វីដេអូឯកសារនេះល្អសម្រាប់បងប្អូនដែលចង់ចិញ្ចឹមមាន់ហើយផលិតកូនមាន់ដោយខ្លួនឯង អាចយកលក់បង្កើនប្រាក់ចំណូលបានយ៉ាងច្រើន!$$$
សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងដើម្បីបង្កើនជីវភាព!
- ការចិញ្ចឹមមេបាសម្រាប់យកស៊ុត
- ការរក្សាស៊ុតមាន់
- ការរៀបចំទូភ្ញាស់
- បច្ចេកទេសឆ្លុះមើលខាងក្នុងស៊ុត
- ដំណាក់កាលញាស់
- ការថែទាំកូនមាន់ទើបញាស់
- របៀបផលិតចំណីមាន់
- របៀបលក់កូនមាន់។
ប្រភព TSSD Cambodia